Tuesday, May 22, 2012

Khmer poza

 យ៉ូហាន 8
12. ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ ​កាន់​បណ្ដាជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ​អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។
...
23. លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថាន ថាៈ "ចូរតំរង់ផ្លូវថ្វាយព្រះអម្ចាស់" ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។
24. អ្នកដែលគេចាត់អោយមកនោះ ជាពួកខាងគណៈផារីស៊ី ។
....
36. លោកសំឡឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎!លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។





យ៉ូហាន 6
47. ព្រះបិតាដែលបានចាត់ខ្ញុំ អោយមក ទ្រង់មានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណាអ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។





 យ៉ូហាន​ទី​១ 5
13. ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។





ម៉ាកុស 14
61. ព្រះយេស៊ូនៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ លោកមហាបូជាចារ្យសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះ ដែលយើងសរសើរតម្កើងមែនឬ?»។
62. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «មែន គឺខ្ញុំហ្ន...ឹងហើយ។ អស់លោកនឹងឃើញ បុត្រមនុស្ស*គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកជាមួយពពក*នៅលើមេឃ»។





សំណួរ: តើព្រះជាម្ចាស់មានមែនឬទេ? តើមានភស្តុតាងណាបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ដែរឬេទ?
http://www.gotquestions.org/Khmer/Khmer-does-God-exist.html

 សំណួរ: តើព្រះយេស៊ូវគ្រិស្តជានរណា?
http://www.gotquestions.org/Khmer/Khmer-who-Jesus.html

សំណួរ: តើព្រះយេស៊ូវជាព្រះមែនឬទេ? តើព្រះយេស៊ូវធ្លាប់ប្រកាសថាទ្រង់ជាព្រះដែរឬទេ?
http://www.gotquestions.org/Khmer/Khmer-is-Jesus-God.html

សំណួរ: តើអ្វីទៅជាផែនការនៃការសង្គ្រោះ?
http://www.gotquestions.org/Khmer/Khmer-way-salvation.html

សំណួរ: តើខ្ញុំនឹងទទួលការលើកលែងទោសអំពីពីព្រះជាម្ចាស់យ៉ាងដូចម្តេច?
http://www.gotquestions.org/Khmer/Khmer-got-forgiveness.html

សំណួរ: តើព្រះមានព្រះជន្មាយុអមតៈមែនទេ?
http://www.gotquestions.org/Khmer/Khmer-eternal-life.html

សំណួរ: តើការទទួលយក ព្រះយេស៊ូវគ្រិស្ត ធ្វើជាអ្នកសង្គ្រោះផ្ទាល់ខ្លួន មានន័យយ៉ាងដូចម្តេច?
http://www.gotquestions.org/Khmer/Khmer-personal-Savior.html

សំណួរ: តើគ្រិស្តសាសនិកជាអ្វី?
http://www.gotquestions.org/Khmer/Khmer-what-Christian.html

ខ្ញុំទើបតែបានដាក់ចិត្តដាក់កាយជឿលើព្រះយេស៊ូវ ឥឡូវតើត្រូវធ្វើអ្វីទៀត?
http://www.gotquestions.org/Khmer/Khmer-now-what.html





វិវរណៈ 1
7. មើល៍! ព្រះអង្គយាងមកនៅកណ្ដាលពពក ។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។
...
17. ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត
18. យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ​។






1 ថេស្សាឡូនិក 4
16. ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមហាទេវតា និង សំឡេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកជឿលើព្រះគ្រិស្ដដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន
17. បន្ទាប់មក ទើបព្រះអម្ចាស់លើកយើងដែលនៅរស់នៅឡើយ អោយឡើងទៅក្នុងពពក ជាមួយបងប្អូនទាំងនោះ ដើម្បីជួបនឹងព្រះអង្គក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ។






លូកា 9
18. ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិស្ឋាន ដាច់ឡែកពីបណ្ដាជនពួកសិស្ស ក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមាន ព្រះបន្ទូលសួរគេថា៖«តើមហាជនទាំងឡាយថាខ្ញុំជានរណា?»។
19. ពួកសិស្សទូលឆ្លើយថា៖«អ្នកខ្លះថាលោកគ្រូជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូបពីសម័យ បុរាណដែលរស់ឡើងវិញ»។
20. ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ ដែលព្រះជាម្ចាស់ចាត់អោយមក»។
21. ព្រះយេស៊ូក៏ហាមប្រាមគេ មិនអោយនិយាយប្រាប់អ្នកណាជាដាច់ខាត។
22. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្ស ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកអាចារ្យ នឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។

យ៉ូហាន 14
29. ខ្ញុំ​ប្រាប់​អោយ​អ្នក​ រាល់​គ្នា​ដឹង​ឥឡូវ​នេះ មុន​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង។ លុះ​ដល់​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ។





ទុតិយកថា 4
15. «នៅ​ថ្ងៃ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​ភ្នំ​ហោរែប អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះអង្គ​មាន​ភិនភាគ​បែប​ណា​ឡើយ ហេតុ​នេះ តោង​ប្រយ័ត្ន​ស្មារតី
16. ក្រែង​លោ​អ្នក​រាល់​គ្នា​បណ្ដាល​អោយ​ខ្លួន​មាន​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ​ជា​រូប​តំណាង​ព្រះ​ណា​មួយ ទោះ​បី​ជា​រូប​មនុស្ស​ប្រុស​ស្រី
17. រូប​សត្វ​នៅ​លើ​ដី ឬ​សត្វ​ស្លាប​ហើរ​នៅ​លើ​មេឃ
18. រូប​សត្វ​លូន​វារ ឬ​រូប​ត្រី​នៅ​ក្នុង​ទឹក។
19. ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំងឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្ដោយ​ខ្លួន​អោយ​ក្រាប​ថ្វាយបង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ឡើយ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បណ្ដោយ​អោយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយបង្គំ​ផ្កាយ​ទាំង​នោះ។


ទុតិយកថា 27
15. “អ្នក​ណា​ឆ្លាក់​រូប​បដិមា ឬ​សិត​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ដែល​ព្រះអម្ចាស់​ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយបង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។



ហាបាគូក 2
18. តើ​ជាង​ឆ្លាក់​រូប​បដិមា បាន​ប្រយោជន៍​អ្វី?
គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិន
ដើម្បី​ប្រៀនប្រដៅ​បោក​ប្រាស់។
ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើ
ព្រះ​ក្លែងក្លាយ មិន​ចេះ​និយាយ​ស្ដី
ជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ?



ទំនុកតម្កើង 97
7. អស់​អ្នក​ដែល​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ
ហើយ​អួតអាង​ក្នុង​ការ​គោរព​បំរើ
ព្រះ​ឥត​បាន​ការ នឹង​ត្រូវ​អាម៉ាស់!។
ព្រះ​ទាំងឡាយ​អើយ



រ៉ូម 1
22. គេ​អួតអាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។
23. គេ​មិន​បាន​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដែល​គង់​នៅ​អស់កល្ប​ជានិច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយបង្គំ​ជំនួស​វិញ។
24. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​បណ្ដោយ​អោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​សៅហ្មង តាម​ទំនើង​ចិត្ត​លោភលន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។
25. ពួក​គេ​និយម​ព្រះក្លែងក្លាយ ជា​ជាង​ព្រះ​ដ៏​ពិត​ប្រាកដ​ ហើយ​នាំ​គ្នា​ថ្វាយបង្គំ និង​គោរព​បំរើ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បង្កើត មក​ជំនួស​គោរព​បំរើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​ព្រះអង្គ​អស់កល្ប​ជានិច្ច! អាម៉ែន!។




យ៉ូហាន 14
6. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។



កិច្ចការ 10
43. ព្យាការី*ទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសអោយរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។



លូកា 4
40. នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេអោយបានជាសះស្បើយគ្រប់ៗគ្នា។
41. មានអារក្សចេញពីមនុស្សជាច្រើនទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូគំរាមអារក្សទាំងនោះ មិនអោយនិយាយជាដាច់ខាត ព្រោះពួកវាដឹងថា ព្រះអង្គជាព្រះគ្រិស្ដ*។




ហេប្រឺ 9
27. មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា
28. ព្រះគ្រិស្ដក៏បានថ្វាយព្រះជន្មរបស់ព្រះអង្គតែមួយដង ធ្វើជាយញ្ញបូជា ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្ដងទៀត តែលើកនេះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។





ម៉ាថាយ 15
18. ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និង ផែនដីនៅស្ថិតស្ថេរដរាបនោះគ្មានក្បៀស ឬ បន្ដក់ណាមួយក្នុងគម្ពីរវិន័យ ត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ ទីបំផុត។
19. អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងអោយធ្វើ តាមអ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យ នៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្ដតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងអោយប្រព្រឹត្ដតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។



វិវរណៈ 20
10 រីឯមារដែលបាននាំជាតិសាសន៍ទាំងនោះអោយវង្វេង ក៏ត្រូវគេបោះទៅក្នុងបឹងភ្លើង និង ស្ពាន់ធ័រដែលមានសត្វតិរច្ឆាន និង ព្យាការីក្លែងក្លាយនៅក្នុងនោះស្រាប់។ គេនឹងរងទុក្ខវេទនាទាំងថ្ងៃទាំងយប់ អស់កល្បជាអង្វែងតរៀងទៅ។


វិវរណៈ 21
8. ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។



ទុតិយកថា 32
39. ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា
មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជា​ព្រះជាម្ចាស់
ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។
យើង​ផ្ដល់​ជីវិត និង​ដក​ជីវិត
យើង​ធ្វើ​អោយ​របួស និង​ធ្វើ​អោយ​ជា​វិញ
គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​ទេ។



អេសាយ 37
18. ឱ​ព្រះអម្ចាស់​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី ពិត​ជា​បាន​កំទេច​ប្រជាជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ​មែន
19. ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត អោយ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។



 អេសាយ 44
6. ព្រះអម្ចាស់​ជា​ព្រះមហាក្សត្រ​របស់
ជន​ជាតិ​អ៊ីស្រាអែល
គឺ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ដែល​បាន​លោះ​ជន​ជាតិ​អ៊ីស្រាអែល
ទ្រង់​មាន​ព្រះបន្ទូល​ថា:
យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុត
ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ឡើយ។



អេសាយ 45
5. យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់
គ្មាន​ព្រះអម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ
ក្រៅ​ពី​យើង គ្មាន​ព្រះជាម្ចាស់​ណា​ទេ
ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្ដី
ក៏​យើង​បាន​ប្រគល់​អោយ​អ្នក​មាន​ឫទ្ធិ​អំណាច
6. ដើម្បី​អោយ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល
តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច
ទទួល​ស្គាល់​ថា ក្រៅ​ពី​យើង
ព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។
យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់
គ្មាន​ព្រះអម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។
...
22. អស់​អ្នក​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​អើយ
ចូរ​នាំ​គ្នា​បែរ​មក​រក​យើង
យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា
ដ្បិត​យើង​ជា​ព្រះជាម្ចាស់
ក្រៅ​ពី​យើង​គ្មាន​ព្រះជាម្ចាស់​ណា​ទៀត​ទេ។





Video
www.youtube.com/watch?v=ONGTVQvksRw

Video
www.youtube.com/watch?v=AeZFf267loA

Audio
http://www.sermonaudio.com/playpopup.asp?SID=3111294952

Audio
http://www.sermonaudio.com/playpopup.asp?SID=29121525538






...........................................................
ភាសាខ្មែរ  (download)
http://ge.tt/1ke9d8J/v/0?c
 ...........................................................
ភាសាខ្មែរ - AUDIO - (download)
http://goo.gl/50Wm6
...........................................................
Khmer north  (download)
http://ge.tt/1GKX7FK/v/0?c
...........................................................
La Bible - Parole de Dieu (download)
http://ge.tt/8yaMEmB/v/0?c

...........................................................




Video + Audio
http://kambodia.blogspot.com/




............................................................
English -
From yoga to Lord Jesus Christ - a strong testimony!
https://vimeo.com/45196918

Deception is the name of the game. Yoga is NOT what it appears to be dear friends...I tell you from personal experience.

1 កូរិនថូសទី   10
21. បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអារក្សពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយពួកអារក្សផងបានដែរ។

2 កូរិនថូសទី   11
14. ត្រង់នេះ សូមកុំឆ្ងល់អ្វីឡើយ សូម្បីតែមារ សាតាំងផ្ទាល់ ក៏បានក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។

Yoga is not just stretching or physical exercise, is a pagan religion, a deception. One way of entry for Satan in your life.
............................................................




ម៉ាថាយ 28
16. សិស្ស ទាំងដប់មួយរូប នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់អោយគេទៅ។
17. កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្ដែ មានអ្នកខ្លះនៅសង្ស័យ។
18. ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី។
19. ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍អោយធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកអោយគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និង ព្រះវិញ្ញាណដ៏វិសុទ្ធ ។
20. ត្រូវបង្រៀនគេអោយប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។




ម៉ាកុស 16
14. នៅទីបំផុត ព្រះយេស៊ូក៏បង្ហាញខ្លួនអោយសិស្សទាំងដប់មួយរូបឃើញ នៅពេលដែលគេកំពុងបរិភោគ។ ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿហើយមានចិត្ដរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
15. ព្រះអង្គមានព្រះបន្ទូល ទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អ ដល់មនុស្សលោកទាំងអស់ចុះ។
16. អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។





ម៉ាថាយ 18
1. ពេលនោះ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ ?»។
2. ព្រះអង្គហៅក្មេងតូចម្នាក់អោយមកឈរនៅកណ្ដាលចំណោមពួកសិស្ស
3. រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្ដគំនិតអោយបានដូចក្មេងតូចៗទេអ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ បានឡើយ។
4. អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះអ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។
5. អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។
6. «អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះអោយប្រព្រឹត្ដអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចង ក គាត់ទម្លាក់ទៅក្នុងបាតសមុទ្រ អោយលង់ទឹកប្រសើរជាងទុកគាត់អោយនៅរស់!
7. មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើន នាំអោយគេប្រព្រឹត្ដអំពើបាប។ ហេតុផ្សេងៗ ដែលនាំអោយគេប្រព្រឹត្ដអំពើបាបនោះ ត្រូវតែមាន ចៀសមិនផុត ប៉ុន្ដែ អ្នកណានាំគេអោយប្រព្រឹត្ដអំពើបាប អ្នកនោះត្រូវវេទនាហើយ!


 ម៉ាកុស 9
41. ម៉្យាងទៀត បើអ្នកណាអោយទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រិស្ដ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
42. អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកជឿទាំងនេះអោយប្រព្រឹត្ដអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកអោយគាត់នៅរស់។






យ៉ូហាន 10
17. ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្ដស៊ូប្ដូរជីវិតដើម្បីអោយបានជីវិតនោះមកវិញ។
18. គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។
...
27. លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែអោយខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។
28. ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក*។
29. នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតម្រង់មករកលោក រួចលោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក
30. គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។
31. ជនជាតិយូដានាំគ្នារើសដុំថ្មម្ដងទៀត បំរុងនឹងគប់សម្លាប់ព្រះអង្គ។
32. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញអោយអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលព្រះបិតាប្រទានអោយខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំអោយអ្នករាល់គ្នាយកដុំថ្មបំរុងនឹងគប់សម្លាប់ខ្ញុំ?»។
33. ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរ ណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»។



លូកា 5
20. ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់ អ្នកទាំងនោះទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ!»។
21. ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្ដថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថ ព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសអោយមនុស្សរួចពីបាបបាន?»។
22. ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិត ដូច្នេះ?
23. បើខ្ញុំប្រាប់អ្នកពិការនេះថា "ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ" ឬថា "ចូរក្រោកឡើងដើរ ទៅចុះ" តើឃ្លាមួយណាស្រួលនិយាយជាង?។
24. ប៉ុន្ដែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្ស មានអំណាចនឹងអត់ទោសអោយមនុស្សនៅក្នុងលោកនេះរួចពីបាបបាន-ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា-ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ»។
25. រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ រួចយកគ្រែស្នែងដែលគេសែងខ្លួនមក ដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។



លូកា 8
26. ព្រះយេស៊ូ និង សិស្ស បានមកដល់ក្រុងគេរ៉ាស៊ីននៅត្រើយម្ខាង ទល់មុខស្រុកកាលីឡេ។
27. កាលព្រះអង្គយាងឡើងគោក មានបុរសម្នាក់ចេញពីក្រុងមករកព្រះអង្គ។ គាត់មានអារក្សចូល ហើយមិនស្លៀកពាក់ មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយ គឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។
28. ពេលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? សូមមេត្ដាកុំធ្វើទុក្ខទោសទូលបង្គំអី»។
29. វិញ្ញាណអាក្រក់ទូលអង្វរដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាអោយចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ ចងដៃចងជើងគាត់ និង ដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអារក្សនាំគាត់ទៅទីស្មសាន។
30. ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «ឯងឈ្មោះអី?»។ វាឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានអារក្សជាច្រើនចូលក្នុងបុរសនោះ។
31. អារក្សទាំងនោះបានទទូចអង្វរព្រះយេស៊ូ សូមកុំអោយព្រះអង្គបញ្ជូនពួកវាទៅនរកអវិចីឡើយ។
32. នៅក្បែរនោះមានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមចង្កេះភ្នំ។ ពួកអារក្សបានអង្វរព្រះអង្គ សូមអនុញ្ញាតអោយវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូក៏អនុញ្ញាតអោយ។




យ៉ូហាន 11
23. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។
24. នាងទូលទៅព្រះអង្គវិញថា៖ «នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។
25. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយដែលប្រោសមនុស្សអោយរស់ឡើងវិញ ខ្ញុំនឹងផ្ដល់អោយគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។
26. រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ តើនាងជឿសេចក្ដីនេះឬទេ?»។
27. នាងម៉ាថាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!»។
...
39. ព្រះយេស៊ូមានព្រះបន្ទូលថា៖«សុំយកថ្មនេះចេញ!»។ នាងម៉ាថាជាបងរបស់សពទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់ សពធំក្លិនហើយ ព្រោះគេបានយកមកដាក់ តាំងពីបួនថ្ងៃម៉្លេះ»។
40. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ខ្ញុំបានប្រាប់នាងរួចមកហើយថាបើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។
41. គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ដ្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។
42. ចំពោះទូលបង្គំ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្ដែ ទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីអោយបណ្ដាជនដែលនៅជុំវិញទូលបង្គំជឿថា ព្រះអង្គពិតជាបានចាត់ទូលបង្គំអោយមកមែន»។
43. លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ!ចេញមក!»។
44. ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និង កន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយអោយគាត់ទៅចុះ»។
45. ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារីបានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។




យ៉ូហាន 3
16. ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីអោយអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនអោយគេវិនាសឡើយ។
17. ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ អោយយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។
18. អ្នកជឿលើព្រះបុត្រា មិនត្រូវទទួលទោសទេរីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។



............................................................................................
www.cambodianchristian.com/home/music/album/id_27/ Audio
............................................................................................





កិច្ចការ 4
12 ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។



1 យ៉ូហាន 1
7. ប៉ុន្ដែ ប្រសិនបើយើងរស់ ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺនោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជំរះយើងអោយបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។



ម៉ាថាយ 6
7. ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។
8. កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។
9. អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅៈ ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ អើយ!
10. សូមសំដែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ អោយមនុស្សលោកស្គាល់ សូមអោយព្រះរាជ្យ ព្រះអង្គបានមកដល់ សូមអោយព្រះហឫទ័យរបស់ព្រះអង្គ បានសំរេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។
11. សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
12. សូមអត់ទោសអោយយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសអោយ អស់អ្នកដែលបានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។ 13 សូមកុំបណ្ដោយអោយយើងខ្ញុំចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំអោយរួចពីមារ កំណាច ចាដ្បិតព្រះអង្គគ្រងរាជ្យ ទ្រង់មានឫទ្ធានុភាព និង សិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។





ម៉ាថាយ 5
11. ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និង មានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ!
12. ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការី ដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។~




លូកា 24
33. គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសិស្ស ទាំងដប់មួយនាក់នៅជុំគ្នាជាមួយពួកគេឯទៀតៗ
34. គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយទ្រង់បានបង្ហាញខ្លួនអោយស៊ីម៉ូនឃើញ!»។
35. សិស្សទាំងពីរនាក់រៀបរាប់ហេតុការណ៍ដែល កើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំបុ័ង។
36. នៅពេលសិស្សទាំងពីរនាក់ កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ»។
37. គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។
38. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្ដ ដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ?
39. ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន!ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់គ្មានឆ្អឹង ដូចខ្ញុំទេ»។
40. ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ដ និង ព្រះបាទាអោយគេឃើញ។
41. សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះតើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។
42. គេយកត្រីអំាងមួយដុំមកថ្វាយព្រះអង្គ
43. ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។
44. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យ របស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី និង ក្នុងគម្ពីរទំនុកតម្កើង ត្រូវតែកើតមាន»។
45. ព្រះអង្គក៏បំភ្លឺចិត្ដគំនិតគេអោយយល់ អត្ថន័យគម្ពីរ
46. ព្រះអង្គមានព្រះបន្ទូលថា៖«ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រិស្ដ ត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។
47. អ្នករាល់គ្នាត្រូវប្រកាស ក្នុងព្រះនាមព្រះអង្គ អោយមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្ដគំនិត ដើម្បីអោយបានរួចពីបាប គឺត្រូវប្រកាសចាប់ តាំងពីក្រុងយេរូសាឡឹមតទៅ។
48. អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។
 49. ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះរហូតដល់ព្រះជាម្ចាស់ ប្រទានអោយអ្នករាល់គ្នាមានឫទ្ធានុភាព។
50. បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្ស ចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរអោយគេ។
51. នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ ។
52. ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។
53. គេនៅក្នុងព្រះវិហារ ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្ដរ៍។




ទីតុស 2
11. ព្រះជាម្ចាស់បានសំដែងអោយយើងស្គាល់ព្រះគុណព្រះអង្គ ជាព្រះគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់
12. ហើយអប់រំយើងអោយលះបង់ចិត្ដ ដែលមិនចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ចោល អោយលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីអោយយើងរស់នៅក្នុងលោកនេះដោយមានចិត្ដធ្ងន់សុចរិត និង គោរពប្រណិប័តន៍ព្រះជាម្ចាស់
13. ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រិស្ដជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និង ជាព្រះសង្គ្រោះនៃយើងយាងមកប្រកបដោយសិរីរុងរឿង។







យ៉ូហាន 20
24. កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសិស្ស ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមិនបាននៅជាមួយពួកគេទេ។
25. សិស្សឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្ដែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។
26. ប្រាំបីថ្ងៃក្រោយមកពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មីលោកថូម៉ាស ក៏នៅជាមួយដែរ។ ពេលនោះទ្វារ ផ្ទះនៅខ្ទាស់ជាប់ព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។
27. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។
28. លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និង ជាព្រះរបស់ទូលបង្គំមែន!»។
29. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គល ហើយ!»។
30. ព្រះយេស៊ូបានធ្វើទីសំគាល់ជាច្រើនទៀតអោយពួកសិស្សឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។
31. រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងអោយអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ និង ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអោយអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ។




យ៉ូហាន1
11. ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ដ្រនោះពុំបានទទួលព្រះអង្គឡើយ។
12. រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានអោយគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។
13. អ្នកទាំងនោះពុំមែនកើតពីលោហិតពីចំណង់តណ្ហា ឬ ពីបំណងមនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។




1 យ៉ូហាន 3
1. សូមគិតមើល៍ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កំរិតណា គឺព្រះអង្គស្រឡាញ់យើងរហូតដល់ទៅហៅយើងថាជាបុត្ររបស់ព្រះអង្គ ហើយយើងពិតជាបុត្ររបស់ព្រះអង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។
2. កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សំដែងអោយយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលព្រះគ្រិស្ដយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណាយើងនឹងឃើញព្រះអង្គយ៉ាងនោះ។




សាការី 12
1. សេចក្ដី​ប្រកាស។
នេះ​ជា​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់
ថ្លែង​អំពី​ស្រុក​អ៊ីស្រាអែល។
ព្រះអម្ចាស់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ
ហើយ​ចាក់​គ្រឹះ​ផែនដី
ព្រម​ទាំង​ផ្ដល់​ដង្ហើម​ជីវិត​អោយ​មនុស្ស​លោក
ទ្រង់​មាន​ព្រះបន្ទូល​ថា៖
...
10. យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ ​មក​លើ​រាជវង្ស​របស់​ដាវីឌ និង​ប្រជាជន​ក្រុង​យេរូសាឡឹម ដើម្បី​អោយ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិស្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។